Demo Day!

កាលពីឆ្នាំមុនយើងមានមោទនភាពក្នុងការប្រកាសការចាប់ផ្តើមដំបូងនៅប្រទេសកម្ពុជា នៃកម្មវិធីរយៈពេលមួយឆ្នាំ ដើម្បីជំរុញឲ្យមានការចាប់ផ្តើមជំនួញសម្រាប់សង្គម ដែលបានរចនាឡើងដើម្បីគាំទ្រដល់គំនិតឆ្នើមរបស់សហគ្រិនក្នុងសង្គមដើម្បីឲ្យគំនិតអាជីវកម្មបច្ចេកវិទ្យារបស់ពួកគេបានទៅក្នុងអាជីវកម្មក្នុងសង្គមដោយនិរន្តរភាព ( EPIC ) ។

"គោលដៅរបស់ EPIC គឺដើម្បីពន្លឿនដំណើរការនៃការធ្វើជំនួញដែលបានផ្តោតលើសហគ្រិន។ ដោយការផ្តល់ឱ្យពួកគេនូវការឧបត្ថម្ភទុន បានចូលរួមជាមួយអ្នកណែនាំ អ្នកពិគ្រោះយោបល់ និងសំខាន់បំផុតគឺបណ្តាញវិនិយោគទុន យើងមានទំនុកចិត្តថា EPIC នឹងបង្កើតអោយមានក្នុងដំណោះស្រាយថ្មីប្រកបដោយការច្នៃប្រឌិតនិងជាគំរូអាជីវកម្ម ដែលមានលក្ខណៈគ្រប់គ្រាន់់ក្នុងការរៃអង្គាសប្រាក់ពីវិនិយោគិន គ្រឹះស្ថាននានា ឬពីប្រភពផ្សេងៗទៀត "។ - Laura Smitheman សហស្ថាបនិក IMPACT HUB រាជធានីភ្នំពេញ។

ក្រុមទាំងអស់បានធ្វើការដោយពុំនឿយហត់តាមរយៈកម្មវិធី EPIC តាំងពីខែតុលាឆ្នាំ 2016 ដែលបានចូលរួមក្នុងសិក្ខាសាលា ជួបជាមួយអ្នកណែនាំ និងសិក្សាពីអ្នកដឹកនាំអាជីវកម្មដែលមានបទពិសោធន៍ និងអ្នកជំនាញបច្ចេកទេស។ លើសពីនេះពួកគេរវល់យ៉ាងខ្លាំងក្នុងការរៀបចំថ្ងៃធ្វើបទបង្ហាញដ៏ធំដំបូងរបស់ខ្លួន ( DEMO DAY )។ នៅថ្ងៃដ៏ពិសេសមួយនេះដែរ សហគ្រិនសង្គមទាំងដប់មួយ របស់យើងបានបង្ហាញស្នាដៃរបស់ខ្លួនទៅដល់គណៈកម្មការ

ក្នុងគោលបំណងដើម្បីត្រូវបានជ្រើសរើស អោយទទួលការគាំទ្រដែលស្មើរនឹងទឹកប្រាក់ចំនួន ២០០០០ដុល្លាសហរដ្ឋអាមេរិក និងធ្វើឲ្យពួកគេចូលទៅក្នុងការប្រកួតជុំទីពីរជាបន្តនៃកម្មវិធីការបង្កើតអាជីវកម្មសម្រាប់រយះពេលប្រាំបួនខែ។

ខណៈដែលក្រុមទាំងអស់បានបង្ហាញសុន្ទរកថារបស់ខ្លួន គណៈកម្មការក៏បានជួបប្រជុំគ្នាដែលពួកគាត់ក៏បានអញ្ជើញមកពីប្រទេសតំបន់អាស៊ានពិសេសក្នុងការវិនិយោគសហគ្រាសឯកជននិងការជំរុញ។ គណៈកម្មការទាំងអស់ ដែលមានដូចជា កញ្ញា Mun Ching Yab ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន AirAsia Foundation លោក Pagna Ukthaun ដែលជាប្រធាននាយកប្រតិបត្តិការរបស់ WaterSHED និង អ្នកស្រី Laina Raveendran Green ដែលជាសហស្ថាបនិកនៃ Angels of Impact.

“កេរ្តិ៍ឈ្មោះនិងបទពិសោធន៏ដ៏គួរអោយចាប់អារម្មណ៏របស់គណៈកម្មការបានឆ្លុះបញ្ចាំងពីមហិច្ឆតាដែលយើងមានសម្រាប់ក្រុមនិងសក្តានុពលដែលយើងដឹងថាពួកគេអាចធ្វើបាន” - Laura Smitheman ។

ថ្ងៃបង្ហាញដំបូង (Demo Day) របស់គេបានទទួលជោគជ័យយ៉ាងខ្លាំងដែលក្នុងសាល ពោរពេញទៅដោយអ្នកជំនាញជាន់ខ្ពស់ រួមទាំងវិនិយោគិន អ្នកសារពត៌មាន និងអ្នកចូលរួមផ្សេងៗទៀតជាច្រើនរូប ដែលពួកគេចង់ឃើញសហគ្រាសសង្គម

ធំៗ ចូលទៅក្នុងទីផ្សារជាបន្តបន្ទាប់។ ក្រុមនីមួយៗមានស្តង់មួយរបស់ខ្លួន ដែលជាកន្លែងពួកគេអាចបង្ហាញពីគំរូដើមរបស់ពួកគេនិងពន្យល់អំពីបញ្ហាសង្គមឬបរិស្ថានដែលពួកគេកំពុងជួបប្រទះនិងព្យាយាមដោះស្រាយ។ រីឯគណៈកម្មការរបស់យើងបានពិនិត្យផែនការអាជីវកម្មនិងបានជួបមួយទល់នឹងមួយជាមួយនឹងក្រុមនីមួយៗដើម្បីទទួលបាននូវការយល់ដឹងកាន់តែច្រើនបន្ថែមនៃអាជីវកម្ម, ឥទ្ធិពល, ការលើកទឹកចិត្តក្រុម និងសក្ដានុពលរបស់ពួកគេ។

ទោះបីជាមានអារម្មណ៏ញាប់ញរក៏ដោយ បទបង្ហាញនៃក្រុមទាំងអស់គឺល្អ ពិតជាមិនគួរឱ្យជឿផងដែរ ដែលនេះជាការលំបាកសម្រាប់គណៈកម្មការក្នុងការសម្រេចចិត្ត។ ជាមួយនឹងការប្តេជ្ញាចិត្តដូចជាការតស៊ូ ការងារជាក្រុមនិងការបង្កើតថ្មី អ្នកចូលរួមមានទំនុកចិត្តលើគណៈកម្មការដែលអាជីវកម្មរបស់ពួកគេនឹងត្រូវបានឡើងដល់កម្រិតបន្ទាប់។

ខាងក្រោមនេះក្រុមអាជីវកម្មសហគ្រិនសង្គមថ្មី ដែលត្រូវបានជ្រើសរើស បន្តទៅក្នុងវគ្គ នៃការបង្កើនល្បឿន ទៅមុខទៀត:  

Eco Fresh Box

Edemy

E-house

UniQ Food

Rat Hunter

"យើងមានអារម្មណ៍រំភើបនិងទទួលបានការលើកទឹកចិត្ត តាមរយៈសំណួរដែលគណៈកម្មការបានសួរមកកាន់ពួកយើង ការផ្តល់ជាមតិយោបល និងជាពិសេស ដំបូន្មានល្អៗរបស់គណៈកម្មការអំពី របៀបក្នុងការបន្តគម្រោងរបស់យើងតទៅមុខទៀត។” --Bopheakdey Phoen សហស្ថាបនិក E-House


ក្រុមអាជីវកម្មសហគ្រិនសង្គមថ្មី ទំាង៥ នឹងត្រូវទទួលបានការបង្វិកជាមួយអ្នកជំនាញអាជីវកម្មម្នាក់ ព្រមជាមួយនឹងការគាំទ្រដែលស្មើរនឹងទឹកប្រាក់ចំនួន ២០០០០ដុល្លាសហរដ្ឋអាមេរិក សម្រាប់់ការចាប់ផ្តើមអាជីវកម្មដំបូង ដែលនេះរួមបញ្ចូលទាំងការផ្តល់ថវិកាសម្រាប់ការធ្វើតេស្ត បង្កើតភាពច្នៃប្រឌិត ការអនុវត្តសាកល្បងនូវបច្ចេកវិទ្យា ការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេស និងកន្លែងធ្វើការ និងការចូលរួមសហគមន៍ជាមួយImpact Hub ។

 

After working tirelessly through 8 weeks of incubation our first Demo Day finally arrived for our eleven EPIC teams to showcase their work to a panel of judges in a bid to obtain $20,000 of support and make their way into the second round of the program: business acceleration for nine months.

Our big day started with our eleven social enterprises presenting their prototypes at their booths, meeting with over 100 invited members from the startup, investment and social enterprise community. EPIC teams also met with our panel of judges (assembled from across the ASEAN region with spanning specializations in investment, private enterprise and impact) which included Mun Ching Yap, the Executive Director of AirAsia Foundation, Pagna Ukthaun, the Chief Operating Officer of WaterSHED Ventures, Romy Cahyadi, Executive Director of Unltd Indonesia and Laina Raveendran Green, co-founder of Angels of Impact. 

While nervous, all the teams pitched incredibly well and answered some tough questions. After reviewing their business plans and meeting one-on-one with the teams, it was a hard choice for our judges. With categories such as commitment, teamwork and innovation taken into account, the following startups were selected for acceleration:

  • Eco Fresh Box

  • Edemy

  • E-House

  • UniQ Food

  • Rat Hunter

We are incredibly proud of what our teams have achieved!